«សំបូរព្រៃគុក» ​ជាឈ្មោះ​កាត់​បារាំង?

កំណែសម្រួល​ឈ្មោះ​ ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៧៖ ខ្ញុំយល់ស្របតាមការពន្យល់របស់បង ហេង សុផាឌី តាមរយៈ​យោបល់នៅលើ facebook post របស់បង​ ញឹម សុធាវិន នៅថ្ងៃនេះ​ថា​៖ "ខ្ញុំសូមចូលរួមយោបល់ខ្លះក្នុងនាមបុគ្គលមួយរូបដែលបានចូលក្នុងកិច្ចការ​សរសេរ ឯកសាររម​ណីយដ្ឋានប្រាសាទសំបូរព្រៃគុក​​ សុំចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។​ ការដែលសម្រេចសរសេរពាក្យសំបូរ មិនសរសេរ សម្បូណ៌​ ព្រោះយកតាមឈ្មោះដែលប្រើជាផ្លូវការក្នុងវិស័យរដ្ឋបាល ដែលទទួលស្គាល់ដោយក្រសួងមហាផ្ទៃ។​ ដូច្នេះហើយទើបក្រុមការងារយល់ថាត្រូវសរសេរឲ្យត្រូវតាមពាក្យដែលប្រើក្នុងវិស័យរដ្ឋបាលជាផ្លូវការរួចទៅហើយ បើទោះជាដឹងថាពាក្យនោះពុំត្រឹមត្រូវតាមក្បួនច្បាប់វេយ្យាករណ៍ខ្មែរក៏ដោយចុះ។​ ម្យ៉ាងទៀតគិតថា ការដែលប្រើពាក្យថ្មីនាំឲ្យច្របូកច្របល់។" ដូច្នេះខ្ញុំសូមកែសម្រួលឈ្មោះក្នុងអត្ថបទនេះ​ពី «សម្បូរ» មក​ជា «សំបូរ» វិញ។ ម្យ៉ាងទៀតនៅ​ពេល​សរសេរ​អត្ថបទនេះ ​ខ្ញុំ​គិត​តែ​តាម​វចនានុក្រម​មិនបាន​គិតទៅ​លើការសរសេរ​ជាឡាតាំងរបស់អ្នកស្រាវជ្រាវបារាំង​ដូច​ជាគ្រូសំស្ក្រឹត​លោក ល្វី ហ្វីណូត៍ និងលោក ប៉ាម៉ង់ទីយេ ដែលសរសេរជា Sambór (m=ម, ó=ូ) «សម្បូរ» នៅឆ្នាំ១៩១២ Saṃbór (ṃ=ំ, ó=ូ) «សំបូរ» នៅឆ្នាំក្រោយៗមក។ ខ្ញុំក៏ត្រលប់ទៅមើល​វចនានុក្រម ខ្មែរ-បារាំង របស់លោក អាយម៉ូនីញេ និងលោក សឺង ដៀប … Continue reading «សំបូរព្រៃគុក» ​ជាឈ្មោះ​កាត់​បារាំង?

អំពី «គុក» និង «គុហ៍»

កំណែសម្រួល​ឈ្មោះ​ ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៧៖ ខ្ញុំយល់ស្របតាមការពន្យល់របស់បង ហេង សុផាឌី តាមរយៈ​យោបល់នៅលើ facebook post របស់បង​ ញឹម សុធាវិន នៅថ្ងៃនេះ​ថា​៖ "ការដែលសម្រេចសរសេរពាក្យសំបូរ មិនសរសេរ សម្បូណ៌​ ព្រោះយកតាមឈ្មោះដែលប្រើជាផ្លូវការក្នុងវិស័យរដ្ឋបាល ដែលទទួលស្គាល់ដោយក្រសួងមហាផ្ទៃ។​ ដូច្នេះហើយទើបក្រុមការងារយល់ថាត្រូវសរសេរឲ្យត្រូវតាមពាក្យដែលប្រើក្នុងវិស័យរដ្ឋបាលជាផ្លូវការរួចទៅហើយ បើទោះជាដឹងថាពាក្យនោះពុំត្រឹមត្រូវតាមក្បួនច្បាប់វេយ្យាករណ៍ខ្មែរក៏ដោយចុះ។​ ម្យ៉ាងទៀតគិតថា ការដែលប្រើពាក្យថ្មីនាំឲ្យច្របូកច្របល់។" ដូច្នេះខ្ញុំសូមកែសម្រួលឈ្មោះក្នុងអត្ថបទនេះ​ពី «សម្បូរ» មក​ជា «សំបូរ» វិញ។ សូមមិត្តអ្នកអានជ្រាប។ អត្ថបទ កន្លង​មក​ជាង​មួយឆ្នាំ​នេះ​ខ្ញុំ​ឃើញ​ថា​ការ​ជជែក​គ្នា​ពី គុក​ ឬ គុហ៍ ហាក់​កាន់​តែ​សស្រាក់​សស្រាំឡើង ពិសេសេ​នៅ​ពេល​ប៉ុន្មាន​ថ្ងៃ​ក្រោយ​ដែល​ក្រុម​ប្រាសាទ​សំបូរ​ព្រៃគុកចូល​ជាបេតិកភណ្ឌ​ពិភពលោក។​ យើង​ឃើញ​នៅលើ​សេចក្តីជូនដំណឹង​របស់​ក្រសួង​វប្បធម៌​សរសេរថា​ «គុក» ឯ​របស់​សម្តេចនាយករដ្ឋមន្ត្រី​សរសេរថា «គុហ៍»។ ខ្ញុំ​ត្រេក​អរ​ដោយ​ឃើញ​ពលរដ្ឋ​ខ្មែរ​ចាប់​អារម្មណ៍​ទៅលើ​អក្សរ​សាស្ត្រ ពិសេស​ទៅលើ​ពាក្យនេះ។ ខ្ញុំ​បាន​សន្យា​នឹង​ ឈុន តេង​ ថា​នឹង​សរសេរ​តប​កាល​ពី​ឆ្នាំទៅតែ​សរសេរ​មិន​ចេះចប់ ទើប​តែពេលនេះសូម​រួម​ចំណែក​មួយ​ភាគ​ដូច​តទៅ៖ រឿងនេះ​ពុំ​ជាថ្មី​ណាស់ណា​ទេ កាលពី​ឆ្នាំ ២០០០ លោក​គ្រូ ឡុង សៀម​ ក៏លើកបញ្ហានេះនៅក្នុងថ្នាក់ដែរ ព្រោះកាលនោះនៅ​កំពង់​ធំ​គេចាប់ផ្តើម​សរសេរ​ សំបូរព្រៃគុហ៍ … Continue reading អំពី «គុក» និង «គុហ៍»